You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច

កំពង់ធំ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បី ចុះធ្វើអធិការកិច្ចលើជំនាញ ចំនួនទ័ព-កូន មធ្យោបាយដឹកជញ្ជូន កងយោធពលខេមរភូមិន្ទ បណ្ដឹងផ្សេងៗ ការងារប្រឆាំងគ្រឿងញៀន និងភស្តុភារ វិស្វកម្ម អចលនទ្រព្យរបស់អង្គភាព ដែលមានសមាសភាពថ្នាក់អគ្គបញ្ជាការ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ម៉ៅ រ៉ា នាយករងអធិការកិច្ចអគ្គបញ្ជាការ និងសហការី ដោយមានការសហការចូលរួមពីការិយាល័យអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសហការី។