You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់កងរាជអាវុធហត្ថជាប់ជាស្ថាពរ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់កងរាជអាវុធហត្ថជាប់ជាស្ថាពរ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់កងរាជអាវុធហត្ថជាប់ជាស្ថាពរ និងបម្រុងចំនួន៨២នាក់ ក្នុងពិធីសំណេះសំណាលនោះដែរ លោកមេបញ្ជការ ក៏បានណែនាំ និងផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ពេលចូលដល់សាលាហ្វឹកហ្វឺនត្រូវគោរពតាមបទបញ្ជា វិន័យឱ្យបានខ្ជាប់ខ្ជួនត្រូវខិតខំហ្វឹកហាត់រៀនសូត្រ ក្រេបយកវិជ្ជាជីវៈកងរាជអាវុធហត្ថ ដើម្បីក្លាយជាអាវុធហត្ថអាជីព បម្រើជាតិមាតុភូមិ និងប្រជាជន ជាពិសេសស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។