តាកែវ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការដើម្បីពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្តដើម្បីបង្ការ បង្រ្កាបរាល់បទល្មើស ជាពិសេសគឺត្រូវពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចក្នុងអង្គភាព។