អហ សៀមរាប៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងជួញដូរសារធាតុញៀនមួយកន្លែង ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួជនសង្ស័យចំនួន៤នាក់ ។ 1/ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ កន្លែងកើតហេតុខាងលើ។ 2/ឈ្មោះ ផាន្នី សុងលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តុហាងសាច់អាំង ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ 3/ឈ្មោះ ធិន ភេន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរធ្វើភោជនីយដ្ឋានបារាំង ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ 4/ឈ្មោះ វង្ស ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
បានចាប់យកវត្ថុតាងកញ្ឆាក្រៀម០១កញ្ចប់ និងឧបករណ៍ជក់មួយចំនួន។