ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង៤៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ចំនួន០១លើក ស្ថិតនៅចំណុច ភូមិពងពង់ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឡានម៉ាករ៉េវខ្នាតធំ ចំនួន ០២ គ្រឿង
០២. ម៉ូតូម៉ាកវ៉េវ ចំនួន ០១ គ្រឿង
០៣. ម៉ាស៊ីនភ្លើង ឌីណាម៉ូ ម៉ាស៊ីនរ៉ៃ ចំនួន ០១ គ្រឿង
០៤. ម៉ាស៊ីនម៉ាកសង្លូ ចំនួន ០១ គ្រឿង
០៥. រណាយន្ត ចំនួន ០៣ គ្រឿង
០៦. ម៉ាស៊ីនច្រៀក ចំនួន ០១ គ្រឿង
០៧. បំពង់ផ្សា
០៨. ប្រេងម៉ាហ្សូត ចំនួន ២៩ ពិដុង
០៩. តង់ ២
១០. រណាខ្សែ ចំនួន ០៤ ខ្សែ
១១. អត្តសញ្ញាណប័ណ្ណ ចំនួន ០១ សន្លឹក និងទូរស័ព្ទចំនួន០១គ្រឿង។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បី ចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)