ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំបូកសរុប ឆ្លងរបាយការណ៍ ត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៣ និងផែនការការពារ និង ផ្សព្វផ្សាយរបាយការណ៍ក្រុមការងារត្រួតពិនិត្យបណ្តាក្រុង ស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក និងមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោX16ផងដែរ។