You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខែកុម្ភៈ

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខែកុម្ភៈ

(ឧត្តរមានជ័យ) ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថខែកុម្ភ: និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៣។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៥ និងស្នាក់ការសន្តិសុខ។