You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំជុំត្រួតពិនិត្យចុងក្រោយ និងត្រួតពិនិត្យការពង្រាយកម្លាំងការពារសន្តិសុខទៅតាមភូមិសាស្ត្រ

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំជុំត្រួតពិនិត្យចុងក្រោយ និងត្រួតពិនិត្យការពង្រាយកម្លាំងការពារសន្តិសុខទៅតាមភូមិសាស្ត្រ

កំពង់ឆ្នាំង៖ វេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រជុំត្រួតពិនិត្យចុងក្រោយ និងត្រួតពិនិត្យការពង្រាយកម្លាំងការពារសន្តិសុខទៅតាមភូមិសាស្ត្រ នៅក្នុងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៏ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន” នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣-ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង នាយស្នងការ នាយការិយាល័យ នាយខុទ្ទកាល័យ នាយក ប្រធាន អនុប្រធានមន្ទីរ និងនាយ នាយរងដែលពាក់ព័ន្ធផងដែរ។