You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ

(ឧត្តរមានជ័យ) ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ។ ក្នុងពិធីសំណេះសំណាលនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជការ ក៏បានណែនាំ និងផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ពេលចូលដល់សាលាហ្វឹកហ្វឺនត្រូវគោរពតាមបទបញ្ជា វិន័យឱ្យបានខ្ជាប់ខ្ជួនត្រូវខិតខំហ្វឹកហាត់រៀនសូត្រ ក្រេបយកវិជ្ជាជីវៈកងរាជអាវុធហត្ថ ដើម្បីក្លាយជាអាវុធហត្ថអាជីព បម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។