សៀមរាប៖ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការ បានប្រជុំការងារធ្វើអធិការកិច្ចឆ្នាំ២០២២ ជាមួយក្រុមអធិការកិច្ចអគ្គបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ៅ រ៉ា នាយករង អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន និងលោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុហត្ថខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរពាក់ព័ន្ធផងដែរ។