You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ ដែលអំណោយរួមមាន អង្ករទម្ងន់ ៧,៥តោន, មីចំនួន១០០កេសតូច, ទឹកបរិសុទ្ធចំនួន២០០យួរ និងថវិកាចំនួន១លានរៀល។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ សូមទទួលបាននូវសុខភាពល្អបរិបូណ៌ និងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារផងដែរ។