បាត់ដំបង៖ នៅវេលាម៉ោង១៦:៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ យោងតាមបទបញ្ជាលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ត្រី ហួត ហ៊ុន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល បានចុះបង្រ្កាករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញអនុវត្តន៍តាមនីតិវិធី។