កំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំជំនាញអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ ប្រុស នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។