ភ្នំពេញ៖ ព្រឹក ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បានរៀបចំបើកវគ្គបំប៉ន ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ជា ស្នងការស្តីទី ស្នងការរង នាយទាហានចំណុះ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរង ប្រធានមន្ទីរ នាយទាហានចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត និងសិក្ខាកាមចំនួន៩៩នាក់។