ភ្នំពេញ៖ ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំស្នងការរង លោកនាយការិយាល័យជំនាញចំណុះទាំងអស់ និងប្រធានអង្គភាពនគរបាលយុត្តិធម៌ប្រជុំស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ប្រចាំថ្ងៃជាមួយនឹងស្ថាប័នអយ្យការអ មសាលាដំបូងរាជធានីភ្នំពេញ ត្រៀមចូលរួម ក្នុងកិច្ចប្រជុំជាមួយសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីឱ្យអនុវត្តការងារប្រចាំថ្ងៃ របស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ឱ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន និងក្តាប់ឱ្យបានអំពីបញ្ហាប្រឈមនានា ក្នុងការអនុវត្តប្រចាំថ្ងៃ។