You are currently viewing វរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ « ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន » ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។