You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ទុយ គឹមហួន

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ទុយ គឹមហួន

រតនគិរី៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ទុយ គឹមហួន នាយការិយាល័យបំភ័ន្តអក្ខរ: កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណភាព កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ ដោយរោគាពាធ នឹងបានប្រគល់ថវិកាចំនួន ៥ លានរៀល ដែលជាថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងប្រើប្រាស់នៅក្នុងពិធីបុណ្យ។