ភ្នំពេញ៖ ព្រឹកទី២០ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីបើកវគ្គបំប៉នជំនាញស៊ើបអង្កេត ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វរសេនីយ៍ទោ វ៉ាំង សង់ម៉ារេស្កូ ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយករង ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្រ្តហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរ និងសិក្ខាកាមផងដែរ។