ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងយោធិននៃកងរាជអាវុធហត្ថ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធាតលើផ្ទៃប្រទេស ដោយលោកឧត្តមសេនីយ៍ទោ សៀង សារួន ដែលរបួសពិការ ត្រូវផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកវរសេនីយ៍ត្រី អឿន ខួច ត្រូវបានតែងតាំងជានាយការិយាល័យគោលនយោបាយថ្មី។ អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងនេះមាន លោកឧត្តមសេនីយ៍ ស្នងការរង វរសេនីយ៍
នាយ នាយរង ការិយាល័យ វរសេនីយ៍ អនុស្សីយ៍នាយផ្នែក ចំណុះការិយាល័យនៃស្នងការដ្ឋានកសាងកម្លាំង ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។