តាកែវ៖ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ការពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្តដើម្បីបង្ការ បង្រ្កាបរាល់បទល្មើស ជាពិសេសបង្រ្កាបក្មេងទំនើងត្រូវពង្រឹងទៅលើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចក្នុងអង្គភាព កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរនាយសេនាធិការងប្រធានមន្ទីរទាំង៧ និងនាយការិយាល័យ ដែលពាក់ព័ន្ធផងដែរ។