កណ្តាលៈ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។
នេះបើយោងទៅតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឆុំ ប៉ាវ ហៅណុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុីធរលិច ឃុំសុីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ភ្នាក់ងារដដែល បានបន្តអោយដឹងទៀងថា ការឃាត់ខ្លួនជនសង្ស័យខាងនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់ លេខ៦៥០ អ.ក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ របស់លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល ដែលបានចោទប្រកាន់ទៅលើជនសង្ស័យ ពីបទហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៦ នៅភូមិព្រៃបាំង ឃុំសុីធរស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)