ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហ៊ីង សុខមុន្នី នាយរងអធិការដ្ឋានអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និង លោកវរសេនីយ៍ទោ ម៉ែន ខេមរិទ្ធ នាយរងការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ចជាមួយនឹងក្រុមការងារកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឩត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំធ្វើកាងារអធិការកិច្ច ត្រួតពិនិត្យលើការងារជំនាញដែលពាក់ព័ន្ធកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឆ្នាំ២០២២។