You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការប្រជុំការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការប្រជុំការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

ព្រៃវែង៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ស៊ុម សប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំជំនាញអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ ប្រុស នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។