ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស អញ្ជើញទទួលក្រុមការងារអធិការកិច្ច អគ្គបញ្ជាការដ្ឋាន ដើម្បីប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២ ។
វត្តមានក្នុងកិច្ចប្រជុំនេះមាន លោក វរសេនីយ៍ឯក សួន ភក្តី ប្រធានក្រុមការងារទី៣ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន និងនាយការិយាល័យនីតិកម្ម និងអធិការកិច្ច នាយការិយាល័យព្រហ្មទណ្ឌ នាយការិយាល័យបុគ្គលិក នាយការិយាល័យគ្រឿងយន្ត និងដឹកជញ្ជូន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថលើផ្ទៃប្រទេស កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃទេស ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។