កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញពាក់ព័ន្ធអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២ ជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហួត សម្បត្តិ នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។