You are currently viewing អាវុធហត្ថខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរុក្ខជាតិ

អាវុធហត្ថខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរុក្ខជាតិ

ប៉ៃលិន៖ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការសម្របសម្រួលពី ឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រា និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនរុក្ខជាតិ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ និងចាប់យកវត្ថុតាងមានទឹកកាធុម ៧៩ដប ដបថ្នាំសង្ស័យសារធាតុផ្សំ ២៩៩ដប ប្រភេទថ្នាំគ្រាប់សង្ស័យសារធាតុផ្សំ ២៤បន្ទះ ស្ទីកឈើ ១៣បន្ទះ ឆ្នាំង ចំនួន៧ ធុងហ្គាសចំនួន ៧ ស្លឹកកាធុម ចំនួន៦,៧ក្រាម ម្សៅក្រាមពណ៌សរមួយកញ្ចប់តូចស្មើ០,៥៤ក្រាម ទាំងសំបក ជញ្ជីង០២ ដបជក់ថ្នាំចំនួន១ កញ្ឆាក្រៀមចំនួន ២៦កញ្ចប់ ថងកិបមួយចំនួន និងដបទទេមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។