You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅសួរសុខទុក្ខលោក អនុសេនីយ៍ត្រី យ៉ុង ខឿន

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅសួរសុខទុក្ខលោក អនុសេនីយ៍ត្រី យ៉ុង ខឿន

កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិរបស់កងរាជអាវុធខេត្តកំពត ចំនួន ៣,២០៥,០០០រៀល និងផ្លែឈើចំនួនមួយកន្ត្រកទៅប្រគល់ជូន លោក អនុសេនីយ៍ត្រី យ៉ុង ខឿន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកសង្ឃ (រាជធានីភ្នំពេញ)។