កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការរងស្តីទីកងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ នាយការិយាល័យជំនាញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហួត សម្បត្តិ នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។