ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការបើកប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗប្រចាំខែមីនា ឆ្នាំ២០២៣ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ,មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងបណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។
មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។