ត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ដោយបានពិនិត្យការងារកសាងមហាចេតិយ ការដាំដើមឈើដែលដាំជុំវិញមហាចេតិយ ការចាក់ក្រាលកៅស៊ូទិសខាងជើង ទៅដល់ប៉ុស្តិ៍ត្រពាំងរការ ទិសខាងត្បូងទៅដល់ចុងប្រាង្គព្រះអង្គគោកធ្លកចាក់ក្រាលកៅស៊ូរួចរាល់ និងការចាក់ដីបំពេញខាងលិច និងខាងត្បូង អគារមិត្តភាព នៅសល់០៥%ទៀត ចាក់បំពេញរួចរាល់ផងដែរ ព្រមទាំងពិនិត្យក្នុងអគារមិត្តភាព។