ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកវគ្គហ្វឹកហ្វឺនជំនាញ ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ ឲ្យយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក វរសេនីយ៏ឯក ចាន់
យូសាន់ មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក នាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
លោក វរសេនីយ៍ឯក មេបញ្ជាការង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានណែនាំ ដល់សិក្ខាកាម ថាសូមឲ្យប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់លោកគ្រូឧទេសនាម ត្រូវហ៊ានសួរអ្វីដែលខ្លួនមិនចេះ មិនយល់ ត្រូវគោរពវិនយ័ បទបញ្ជាផ្ទៃក្នុង ហាមអវត្តមានក្នុងម៉ោងរៀនសូត្រ ។
លោក វរសេនីយ៍ឯក បានបញ្ជាក់ប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ក្នុងវគ្គហ្វឹកហ្វឺនជំនាញនេះដែរ មាននាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ សរុបចំនួន៥៦នាក់។