You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយនិវត្តន៍ជនកងរាជអាវុធហត្ថ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអតីតនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ក្នុងឆ្នាំ២០២៣ ក៏ដូចជាអ្នកដែលបានចូលនិវត្តក្នុងអំឡុក ការរីករាលនៃជំងឺកូវីដ១៩ ចូលជួបសម្តែងការនឹករលឹក និងរំលឹកពីអនុស្សាវរីយ៍មួយចំនួន កាលពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនពេលលោកផ្លាស់មកទទួលតំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានចូលសោធននិវត្តន៍ទាំងអស់ ត្រូវចេះគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារឲ្យបានហ្មត់ចត់ ថែទាំសុខភាពឲ្យបានល្អ សម្រាប់ទៅថ្ងៃអនាគត ព្រមទាំងបានផ្តល់សម្ភារៈថវិកាមួយចំនួន ជូនដល់ពួកគាត់គ្រប់គ្នា ទុកជាចំណងដៃ ត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញផងដែរ។