កំពង់ឆ្នាំង៖ នៅព្រឹកថៃ្ងអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភាគីចិនព្រមទាំងប្រតិភូអមដំណើរ និងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានអញ្ជើញពិនិត្យគ្រឿងចក្រដែលជាជំនួយរបស់ក្រសួងការពារជាតិនៃកងទព័រំដោះប្រជាជនចិន ដើម្បីត្រៀមហ្វឹកហ្វឺនប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព ។