You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ១កើត ខែ ចេត្រ  ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា  ឆ្នាំ២០២៣  នៅសាលប្រជុំទីចាត់ការវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានដឹកនាំលោកនាយករង ប្រធានមន្ទីរ និងនាយការិយាល័យជំនាញ អញ្ជើញចូលរួម ប្រជុំបូកសរុបលទ្ធផលការងារអធិការកិច្ចប្រចាំឆ្នាំ២០២២ វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ជាមួយក្រុមការងារអធិការកិច្ចអគ្គបញ្ជាការដ្ឋានដឹកនាំដោយលោកវរសេនីយ៍ឯក សួន ភក្ដី នាយការិយាល័យវិវាទប្រព័ន្ធច្បាប់ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន។