តាកែវ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជាសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅ ខែមីនា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួម លោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុងស្រុក ស្នាក់ការសន្តិសុខផងដែរ។