តាកែវៈ ដោយមានការតាំងចិត្តប្តេជ្ញា រឹតបន្តឹងលើកិច្ចការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើងនៅក្នុងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការ ជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក នៅវេលាម៉ោង១៥ និង៥៩នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់បានជនសង្ស័យចំនួនម្នាក់ ដែលមានឈ្មោះ សួន សុភាព ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកស៊ីុលក់ដូរ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានអោយដឹងថា ការឃាត់ខ្លួននេះគឺធ្វើទៅបាន ដោយមានការសម្របសម្រួលពី លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបល្បែងកន្ទុយលេខ នៅចំណុចកើតហេតុខាងលើ។
ភ្នាក់ងារបានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. ប្រាក់ដុល្លា ចំនួន១២៦ដុល្លា
០២. ប្រាក់ដុង២០០០០ដុង
០៣.ប្រាក់ខ្មែរចំនួន ២៥២. ០០០. ០០០រៀល
០៤.កាបូបស្ពាយ១ ពណ៏ខ្មៅ
០៥. ទូរស័ព្ទចំនួន០១គ្រឿង
០៦. សៀវភៅកត់ ចំនួន០១ក្បាល
០៧. ក្រដាស់កន្ទុយលេខមួយចំនួនធំ ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី ។
(អត្ថបទៈ ម៉ាន់ ដាវីត)