កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០២៣ ។
ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក។ សិក្ខាកាមត្រូវបំប៉នជំនាញមានចំនួន៣០នាក់ មានរយៈពេល៣០ថ្ងៃ ស្មើ១២៦ម៉ោង។