កោះកុង៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំក្រុមការងារអធិការកិច្ចកងរាជអាវុធហត្ថខេត្តកោះកុង ចូលរួមប្រជុំត្រួតពិនិត្យ ការងារអធិការកិច្ចប្រចាំឆ្នាំ២០២២ ជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហួត សម្បត្តិ នាយករងអធិការកិច្ច អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។