បាត់ដំបង៖ រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការស្ដីទី តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ចខេត្ត ចូលរួមប្រជុំជាមួយក្រុមការងារអធិការកិច្ច អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះមកអធិការកិច្ចលើមុខជំនាញ ចំនួនទ័ព-កូន មធ្យោបាយដឹកជញ្ជូន ភស្តុភារ វិស្វកម្ម អចលនទ្រព្យ បណ្តឹងផ្សេងៗ និងការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈិន ម៉ារ៉េត នាយករងអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន ដោយមានការអញ្ជើញចូលរួមតាមជំនាញពាក់ព័ន្ធផងដែរ។