តាកែវ៖ វេលាម៉ោង ១១:១០នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីគ្រឿងញៀន នៅផ្ទះសំណាក់ស្ថិតក្នងភូមិប្រហូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។