You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សេង ចន្ធី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលចុះបេសកម្ម

ឧត្តមសេនីយ៍ត្រី សេង មហា ចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សេង ចន្ធី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលចុះបេសកម្ម

តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនំាមន្ត្រីអាវុធហត្ថក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សេង ចន្ធី ជំនួយការ ការិយាល័យបុគ្គលិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលចុះបេសកម្ម ធ្វើឲ្យបាក់ឆ្អឹងជំនីរខាងឆ្វេងចំនួន៥បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិឈើទាល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ បាននាំយកនូវថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ២,៧៣០,០០០ រៀល(ពីរលានចិតសិបបីម៉ឺនរៀល)៕