ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីប្រជុំផ្សព្វផ្សាយផែនការសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។ វត្តមានក្នុងអង្គប្រជុំនេះមានឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែកពាក់ព័ន្ធ និងមានភ្ជាប់តាមរយៈ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថទូទាំង២៥ រាជធានី-ខេត្ត។