You are currently viewing កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមមតិវិធី។