You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូយោធាខេត្តឡុងអាន

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូយោធាខេត្តឡុងអាន

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាមួយប្រតិភូ បញ្ជាការដ្ឋានយោធាខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ៕