You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព

ត្បូងឃ្មុំ៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តបានដឹកនាំប្រជុំផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យឆ្លងមហាចេតិយដាក់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប  មកតម្កល់នៅក្នុងមហាចេតិយ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផែនការការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងផែនការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្តម វង្ស សូត្រ ក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងឧបដ្ធានសាលា នៅវត្តព្រៃអង្គរក្រៅ ស្ថិតនៅភូមិព្រៃអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។