ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអាគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងកំណែទម្រង់ការងារកងរាជអាវុធហត្ថត្រីមាស១ និងលើកទិសដៅត្រីមាស២ ឆ្នាំ២០២៣។ វត្តមានក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ ព្រមទាំងមានភ្ជាប់ប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំង២ផងដែរ។