You are currently viewing អាវុធហត្ថខេត្តកែបបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ

អាវុធហត្ថខេត្តកែបបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ

កែប៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប នៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប បានបញ្ចូនជនសង្ស័យឈ្មោះ សុខ សិលា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ទៅសាលាដំបូងខេត្តកែប ពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្សយ័ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការនីតិវិធី។