ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបាននូវការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន សោធននិវត្តន៍និងពិការ កងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានកសាងកម្លាំង ១០រូប។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឧត្តមសេនីយ៍ ស្នងការរង វរសេនីយ៍ នាយ នាយរង ការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានជាច្រើនរូបផងដែរ។