តាកែវ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ មានកិត្តិយសដែលបានទទួល លោក វរសេនីយ៍ឯក ង្វៀន វ៉ាន់លាវ មេបញ្ជាការយោធាខេត្តអាងយ៉ាង និងប្រតិភូនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ។