You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងពិការ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងពិការ

កណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើពិធីជួបសំណេះសំណាល ជាមួយយោធិនចូលសោធននិវត្តន៍ និងពិការ កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង១១ ព្រមទាំងយោធិនចូលសោធននិវត្តន៍ និងពិការផងដែរ។ ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានឧបត្ថម្ភជូនដល់យោធិនចូលសោធននិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបាននូវ ថវិកាចំនួន ១០០,០០០រៀល អង្ករ ០១បាវ ទឹកបរិសុទ្ធដបធំ ០១កេស ត្រីខ ០១យួរ ម៉ាស និងជែលលាងដៃ មួយចំនួនផងដែរ។